top of page

អំពី M-FUND

អឹមហ្វាន់(M-FUND) គឺជាគម្រោងគាំពារសុខភាមានតម្លៃទាប ដែលមិនស្វែងរកប្រាក់ចំណេញសម្រាប់ជនចំណាកស្រុកនៅក្នុងប្រទេសថៃ ដែលបង្កើតឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រជាជនដែលខ្វះខាត ដើម្បីបង្កើតលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និរន្តរភាពដោយខ្លួនឯង។ យើងប្តេជ្ញាចិត្តបន្តពង្រីកសេវាសុខភាពនេះដល់ពលករចំណាកស្រុក​ និងសហគមន៍ជួបការលំបាកនៅក្នុងតំបន់អាស៊ី​ ។ រួមទាំងការបង្កើតឱ្យមានយន្តការការពារជំងឺ ទទួលបានសេវា និងការអភិឌ្ឍន៏

 

សមាជិកអឹមហ្វាន់ចូលរួមភាគទានប្រចាំខែ 100បាត (2.8$) ក្នុងម្នាក់ (គំរោងគោល) ដែលទទួលបានការថែទាំសុខភាពដែលមានគុណភាពនៅតាមមន្ទីរពេទ្យ និងគ្លីនិក​ដែលជាដៃគូគម្រោងអឹមហ្វាន់ នៅតាមបណ្តោយព្រំដែន ប្រទេសថៃ

41k

ជនចំណាកស្រុកជាង 41,930 នាក់បានចុះឈ្មោះដោយស្ម័គ្រចិត្តជាសមាជិកអឹមហ្វាន់

48k

អឹមហ្វាន់​បានគ្របដណ្តប់លើការពិគ្រោះជំងឺក្រៅ 41,198 និងប្រភេទអ្នកជំងឺសម្រាក់ព្យបាលក្នុងម​ន្ទីពេទ្យចំនួន 7,306

200

មន្ទីរពេទ្យ និងគ្លីនិកចំនួន 200 ផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពដល់សមាជិកអឹមហ្វាន់

Our Mission

របៀបដំណើរការ

How it works.png
1. បុគ្គលិកសហគមន៍​(CW) ផ្តល់ព័ត៌មានអឹមហ្វាន់ក្នុងសហគមន៍ជនទេសន្តរប្រវេសន៍
2. បុគ្គលិកសហគមន៍​(CW)ចុះឈ្មោះសមាជិកនៅលើថេបផ្លែតជាមួយនឹងកម្មវិធី M-FUND
3. កាតសមាជិកជាអេឡិចត្រូនិចត្រូវបានបង្កើតឡើង ភ្ជាប់ជាមួយ QR ត្រូវបានផ្តល់ឱ្យសមាជិកម្នាក់ៗ
4. មន្ទីរពេទ្យកំណត់អត្តសញ្ញាណសមាជិកសកម្មដោយការស្កេនកូដ QR ។ សមាជិកទទួលបានការថែទាំដោយឥតគិតថ្លៃ មន្ទីរពេទ្យគិតថ្លៃព្យាបាលដោយផ្ទាល់ពីM-FUND

យើងកំពុងពង្រីក

ចាប់តាំងពីបើកបានដំណើរការក្នុងខែកញ្ញឆ្នាំ 2017 គម្រោងអឹមហ្វាន់បានផ្តល់តម្រូវការជាច្រើនដល់ជនទេសន្តរប្រវេសន៍ជាច្រើនតំបន់។

គម្រោងអឹមហ្វាន់បានដំណើរការក្នុង​ ខេត្តតាក តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ាក្នុងខែកញ្ញ 2017 ។ អឹមហ្វាន់ផ្តល់តម្រូវការដល់ជនទេសន្តរប្រវេសន៍ 3​ស្រុក ក្នុងខេត្ត

ជនចំណាកស្រុកនៅក្នុងខេត្តតាក បានស្នើសុំការគ្របដណ្តប់លើសេវាថែទាំសុខភាព ដើម្បីពង្រីកចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅខែសីហា ឆ្នាំ 2019 យើងបានពង្រីកប្រតិបត្តិការគម្រោងអឹមហ្វាន់ M-FUND ទៅក្រុងមីវ៉ាឌី Myawaddy ដែលស្ថិតនៅខាងព្រំដែនប្រទេសមីយ៉ាន់ម៉ា។

ដោយទទួលបានភាគជោគជ័យនៅខេត្តតាក។ ក្នុងខែសីហា ឆ្នាំ 2019 មូលនិធិ M-FUND បានពង្រីកទៅខេត្តស្រះកែវ តាមបណ្តោយព្រំដែនថៃ-កម្ពុជា ដើម្បីផ្តល់ការគាំពារសុខភាពដល់ជនចំណាកស្រុកដែលរស់នៅក្នុងតំបន់។

នៅខែកក្កដាឆ្នាំ 2020 គម្រោងអឹមហ្វាន់ M-FUND បានពង្រីកបន្ថែមទៀតនៅក្នុងស្រុកសាងខះបុរី Sangkhlaburi ក្នុងខេត្តកានឆានះបុរី Kanchanaburi តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។

នៅក្នុងខែមិថុនា ឆ្នាំ 2021 ផងដែរនៅក្នុងខេត្តកានឆានះបុរី Kanchanaburi គម្រោងអឹមហ្វាន់បានពង្រីកទៅស្រុកថងផាភូម Thong Pha Phum

គិតត្រឹមខែកុម្ភៈ ឆ្នាំ2022 គម្រោងអឹមហ្វាន់ក៏បានពង្រីកទៅខេត្តឈៀងរ៉ៃផងដែរ។

គម្រោងអឹមហ្វាន់ M-FUND កំពុងរីកចម្រើនឥតឈប់ឈរ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាពដល់ជនទេសន្តរប្រវេសន៍កាន់តែច្រើនដែលត្រូវការជំនួយ។ យើងក៏ផ្តល់ជូននូវមជ្ឈមណ្ឌលហៅទូរសព្ទជាវីដេអូ ដើម្បីជួយជនចំណាកស្រុកក្នុងដំណើរការចុះឈ្មោះជាសមាជិកអឹមហ្វាន់ M-FUND។

កន្លែងដែលយើងធ្វើការ

គម្រោងអឹមហ្វាន់ M-FUND បច្ចុប្បន្នដំណើរការនៅ

- ខេត្ត​តាក
- ខេត្តស្រះកែវ
- ខេត្តកានឆានះបុរី
- ខេត្តឈៀងរ៉ៃ
- ក្រុងមីវ៉ាឌី Myawaddy (មីយ៉ាន់ម៉ា)

- ក្រុងប៉ោយប៉ែត (ប្រទេសកម្ពុជា)


សម្រាប់បញ្ជីឈ្មោះដៃគូផ្តល់សេវា សូមចុចទីនេះ

mfund site map labelled.jpg

អត្ថប្រយោជន៍នៃការគ្របដណ្តប់​ និងជម្រើសបន្ថែម

5,000 បាត /

600,000 រៀល

អ្នកជំងឺក្រៅ

45,000 បាត /

5,400,000 រៀល

អ្នកជំងឺក្នុង

50,000 បាត /

6,000,000 រៀល

សរុប

+

=

M-FUND បច្ចុប្បន្នផ្តល់អត្ថប្រយោជន៍នៃការគ្របដណ្តប់ និងជម្រើសបន្ថែមសម្រាប់សមាជិកក្រោមគម្រោងសុខភាព 4.0
សមាជិកទាំងអស់ទទួលបានអត្ថប្រយោជន៍​នៃការគ្របដណ្តប់ សរុប

50,000 បាត / 6,000,000 រៀល ក្នុងមួយឆ្នាំ

ជម្រើសគ្របដណ្តប់

សូមមើលជម្រើសណាមួយសម្រាប់អ្នក

ចំណាយសម្រាប់មួយម្នាក់

(មួយខែ)

គំរោងគោលមួយខែ

(សម្រាប់សមាជិកមានសុខភាពល្អ)

100 បាត / 12,000 រៀល

-

គំរោងសាលារៀនមួយខែ

(យ៉ាងតិច25នាក់មានអាយុក្រោម១៨ឆ្នាំ)

75 បាត / 9,000 រៀល

-

គំរោងមនុស្សវ័យចំណាស់

(អាយុ 50 ឆ្នាំឡើងទៅ)

200 បាត / 24,000 រៀល

(ត្រូវមានសមាជិកសុខភាពល្អចូលរួម 2នាក់)

គំរោងអ្នកមានជំងឺរ៉ាំរ៉ៃ​

(សម្រាប់អ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ)

300 បាត / 36,000 រៀល

(ត្រូវមានសមាជិកសុខភាពល្អចូលរួម 2នាក់)

គំរោងស្រ្តីមានផ្ទៃពោះ(សហគមន៍)​

(សមាជិក​ដែល​មាន​ផ្ទៃពោះ)

300 បាត / / 36,000 រៀល

(ត្រូវមានសមាជិកសុខភាពល្អចូលរួម 2នាក់)

គំរោងស្រ្តីមានផ្ទៃពោះ(NGO)​ *

(ខេត្តតាក និង​ក្រុងមីវ៉ាឌីតែប៉ុណ្ណោះ)

200 បាត / 24,000 រៀល **

(ត្រូវមានសមាជិកសុខភាពល្អចូលរួម 1នាក់)
* ស្ត្រីដែលកំពុងមានផ្ទៃពោះអាចអនុញ្ញាតិឲ្យចុះឈ្មោះក្នុងគំរោងនេះបានសម្រាប់តែអង្គការដៃគូ៖ SMRU និង Mae Tao Clinic

** ត្រីមាសទី2: +300បាត (36,000
រៀល), ត្រីមាសទី3: +600បាត (72,000 រៀល)

សម្រាប់គំរោងស្រ្តីមានផ្ទៃពោះ ទារកទើបនឹងកើតអាចទទួលបានការគាំពារជាមួយមាតាក្នុងអំឡុងសម្រាក់នៅក្នុងមន្ទីរពេទ្យ ឬរហូតដល់ដែនកំណត់នៃការគ្របដណ្តប់ បន្ទាប់មកទារកត្រូវចុះឈ្មោះជាសមាជិកអឹមហ្វាន់ (M-FUND) រួមជាមួយម្តាយបានភ្លាមៗ លើកលែងតែពួកគេទទួលបានការធានារ៉ាប់រងសុខភាពចំណាកស្រុករបស់រដ្ឋាភិបាល។
bottom of page