top of page

អំពីយើង

គម្រោងសុខភាពជនទេសន្តរប្រវេសន៍ (M-FUND) គឺជាគម្រោងសុខភាពមិនស្វែងរកប្រាក់ចំណេញដែលមានតម្លៃទាបសម្រាប់ជនទេសន្តរប្រវេសន៍នៅក្នុងប្រទេសថៃ។ បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជាជន​ដែល​មិន​ទទួល​បានសេវា​ទាំង​នោះ ​ដើម្បី​ទទួល​បាន​សេវា​ថែទាំសុខភាព​ប្រកប​ដោយ​គុណភាព និង​និរន្តរភាព​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់។ យើង​មាន​គោលបំណង​ពង្រីក​សេវា​នេះ​ដល់​ជនទេសន្តប្រវេសន៍ និង​សហគមន៍​ជួប​ការលំបាក​ផ្សេងទៀត​នៅ​អាស៊ី និងបង្កើតឱ្យមានយន្តការការពារជំងឺឆ្លង ទទួលបានសេវានិងការអភិវឌ្ឍន៍ផ្នែកសុខភាព

សមាជិក M-FUND ចូលរួមចំណែកប្រចាំខែត្រឹមតែ 100 បាត (ប្រហែល 2.8 ដុល្លារអាមេរិក) ក្នុងមនុស្សម្នាក់ (គំរោងគោល) ដែលទទួលបានការគ្របដណ្តប់លើសេវាថែទាំសុខភាពប្រកបដោយគុណភាពនៅក្នុងបណ្តាញមន្ទីរពេទ្យ និងគ្លីនិកដៃគូក្នុងខេត្តជាប់ព្រំដែនថៃ

55k

ជនចំណាកស្រុកជាង 55,000 នាក់បានចុះឈ្មោះដោយស្ម័គ្រចិត្តជាសមាជិកអឹមហ្វាន់

61k

អឹមហ្វាន់​បានគ្របដណ្តប់លើការពិគ្រោះជំងឺក្រៅ 61,000 និងប្រភេទអ្នកជំងឺសម្រាក់ព្យបាលក្នុងម​ន្ទីពេទ្យចំនួន 10,000

188

មន្ទីរពេទ្យ និងគ្លីនិកចំនួន 188 ផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពដល់សមាជិកអឹមហ្វាន់

Our Mission

របៀបដំណើរការ

How it works.png
1. បុគ្គលិកសហគមន៍​(CW) ផ្តល់ព័ត៌មានអឹមហ្វាន់ក្នុងសហគមន៍ជនទេសន្តរប្រវេសន៍
2. បុគ្គលិកសហគមន៍​(CW)ចុះឈ្មោះសមាជិកនៅលើថេបផ្លែតជាមួយនឹងកម្មវិធី M-FUND
3. កាតសមាជិកជាអេឡិចត្រូនិចត្រូវបានបង្កើតឡើង ភ្ជាប់ជាមួយ QR ត្រូវបានផ្តល់ឱ្យសមាជិកម្នាក់ៗ
4. មន្ទីរពេទ្យកំណត់អត្តសញ្ញាណសមាជិកសកម្មដោយការស្កេនកូដ QR ។ សមាជិកទទួលបានការថែទាំដោយឥតគិតថ្លៃ មន្ទីរពេទ្យគិតថ្លៃព្យាបាលដោយផ្ទាល់ពីM-FUND

យើងកំពុងពង្រីក

គម្រោងសុខភាពជនទេសន្តរប្រវេសន៍ (M-FUND) ត្រូវបានផ្តួចផ្តើមឡើងនៅក្នុងស្រុក Maesot ក្នុងខេត្ត Tak តាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខែកញ្ញា ឆ្នាំ 2017 ហើយចាប់តាំងពីពេលនោះមកបានពង្រីកទូទាំងស្រុក Maesot ស្រុក Mae Ramat និង Phop Prah ដែលជាកន្លែងជនចំណាកស្រុករស់នៅ

នៅខែសីហា ឆ្នាំ 2019 គម្រោងនេះត្រូវបានបង្កើតឡើងនៅក្នុងក្រុង Myawaddy ក្នុងប្រទេសមីយ៉ាន់ម៉ា (ជាប់នឹងខេត្ត Tak) ដើម្បីផ្តល់ការគាំពារសុខភាពប្រកបដោយប្រសិទ្ធភាពដល់ប្រជាជនឆ្លងព្រំដែន

ចាប់តាំងពីពេលនោះមក M-FUND បានពង្រីកគម្រោងនៅក្នុងខេត្តស្រះកែវ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីខែកញ្ញា ឆ្នាំ ២០១៩ និងនៅខេត្ត Kanchanaburi ភាគខាងត្បូងនៃខេត្ត Tak ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០

M-FUND កំពុងមានភាពរីកចំរើន ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាពដល់ជនទេសន្តប្រវេសន៍កាន់តែច្រើនដែលត្រូវការជំនួយ យើងក៏ផ្តល់ជូននូវមជ្ឈមណ្ឌលហៅទូរស័ព្ទជាវីដេអូដើម្បីជួយដល់ជនចំណាកស្រុកក្នុងដំណើរការចុះឈ្មោះ M-FUND

នៅក្នុងខែកុម្ភៈ ឆ្នាំ 2023 និងខែមីនា ឆ្នាំ 2023 គម្រោងសុខភាពជនទេសន្តរប្រវេសន៍ (M-FUND) ត្រូវបានពង្រីកទៅកាន់ខេត្ត Ubon Ratchatani និងខេត្ត Trat បន្ទាប់ពីមន្ទីរសុខាភិបាល និងមូលនិធិមូលក្នុងខេត្ត Ubon បង្ហាញចំណាប់អារម្មណ៍ក្នុងការសហការក្នុងការពង្រីកគម្រោងនេះនៅក្នុងខេត្តជាប់ព្រំដែនសំខាន់ៗទាំងនេះ ដើម្បីជួយបំពេញតម្រូវការការពារសុខភាពរបស់ជនទេសន្តរប្រវេសន៍ កម្ពុជា និងឡាវ។

កន្លែងដែលយើងធ្វើការ

គម្រោងអឹមហ្វាន់ M-FUND បច្ចុប្បន្នដំណើរការនៅ

- ខេត្ត​តាក
- ខេត្តស្រះកែវ
- ខេត្តកានឆានះបុរី
- ខេត្តឈៀងរ៉ៃ

- ខេត្ត Ubon Ratchathani

- ខេត្តត្រាត
- ក្រុងមីវ៉ាឌី Myawaddy (មីយ៉ាន់ម៉ា)

- ក្រុងប៉ោយប៉ែត (ប្រទេសកម្ពុជា)


សម្រាប់បញ្ជីឈ្មោះដៃគូផ្តល់សេវា សូមចុចទីនេះ

map.png

អត្ថប្រយោជន៍ និងជម្រើសនៃការគ្របដណ្តប់

M-FUND បច្ចុប្បន្នផ្តល់អត្ថប្រយោជន៍ និងជម្រើសនៃការគ្របដណ្តប់សម្រាប់សមាជិកក្រោមគោលការណ៍ 4.0 ៖

5,000 បាត /

600,000 រៀល

អ្នកជំងឺក្រៅ

+

45,000 បាត /
5,400,000 រៀល

អ្នកជំងឺក្នុង

=

​50,000 បាត /
6,000,000 រៀល

សរុប

PlanEng.png

ជម្រើសគ្របដណ្តប់

សមាជិកទាំងអស់ទទួលបានអត្ថប្រយោជន៍​នៃការគ្របដណ្តប់ សរុប 50,000 បាត / 6,000,000 រៀល ក្នុងមួយឆ្នាំ
ភាសាភូមា
ភាសាខ្មែរ

* ស្ត្រីដែលកំពុងមានផ្ទៃពោះអាចអនុញ្ញាតិឲ្យចុះឈ្មោះក្នុងគំរោងនេះបានសម្រាប់តែអង្គការដៃគូ៖ SMRU និង Mae Tao Clinic

** ត្រីមាសទី2: +300បាត (36,000 រៀល), ត្រីមាសទី3: +600បាត (72,000 រៀល)

សម្រាប់គំរោងស្រ្តីមានផ្ទៃពោះ ទារកទើបនឹងកើតអាចទទួលបានការគាំពារជាមួយមាតាក្នុងអំឡុងសម្រាក់នៅក្នុងមន្ទីរពេទ្យ ឬរហូតដល់ដែនកំណត់នៃការគ្របដណ្តប់ បន្ទាប់មកទារកត្រូវចុះឈ្មោះជាសមាជិកអឹមហ្វាន់ (M-FUND) រួមជាមួយម្តាយបានភ្លាមៗ លើកលែងតែពួកគេទទួលបានការធានារ៉ាប់រងសុខភាពចំណាកស្រុករបស់រដ្ឋាភិបាល។

bottom of page