Wilas Chareerat (ទី3 ខាងឆ្វេង) Nyan Linn (ទី4 ខាងឆ្វេង) និង Anuchar Klongyut (ទី 3 ខាងស្តាំ)
នៅថ្ងៃទី 26-27 ខែមេសា ឆ្នាំ 2023 ក្រុមការងារនៃមូលនិធិ Dreamlopments (DLP) ការិយាល័យកណ្តាលក្រុងបាងកក បានទៅទស្សនកិច្ចនៅខេត្តស្រះកែវ ដើម្បីសង្កេតមើល និងតាមដានការអនុវត្តគម្រោងអឹមហ្វាន់ (M-FUND) បានជួបជាមួយបុគ្គលិកគម្រោង និងសមាជិក។ ក្រុមការងារពីការិយាល័យកណ្តាលដឹកនាំដោយលោក Nyan Linn ប្រធានកម្មវិធី និងលោក Annop Nipitmetawee មន្ត្រីទំនាក់ទំនងសាធារណៈដែលមានការសម្របសម្រួលដោយលោក Wilas Chareerat មន្ត្រីពេទ្យគម្រោង និងលោកស្រី Sunanta Neamhom អ្នកសម្របសម្រួលសហគមន៍ពីគម្រោងខេត្តស្រះកែវ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានទៅទស្សនកិច្ចមន្ទីរពេទ្យដៃគូដែលកំពុងផ្តល់សេវាវេជ្ជសាស្រ្តដល់សមាជិកអឹមហ្វាន់(M-FUND) និងមានការពិភាក្សាដើម្បីកំណត់បញ្ហា និងបញ្ហាប្រឈមនានា រួមមាន មន្ទីរពេទ្យអារ័ញ្ញប្រាថេត មន្ទីពេទ្យឃោស៊ុង មន្ទីរពេទ្យតាផាយ៉ា មណ្ឌលសុខភាពប្រចាំឃុំ នន់ម៉ាក់មុន និងមណ្ឌលសុខភាពឃុំអង្គសិលា។
គិតត្រឹមខែមេសា ឆ្នាំ2023 មានសមាជិកអឹមហ្វាន់(M-FUND) ចំនួន 6,730 នាក់ បានចុះឈ្មោះក្នុងខេត្តស្រះកែវ ក្នុងនោះជាង 70% នៃសមាជិកនៅស្រុកអារ័ញ្ញ។ ដែលមានផ្សាររោងក្លឿ ដែលជាផ្សារជាប់ព្រំដែនដ៏ធំមួយ ហើយមានពលករកម្ពុជាបានឆ្លងដែនទៅធ្វើការ។គម្រោងអឹមហ្វាន់ (M-FUND) បានដំណើរការគម្រោងនេះអស់រយៈពេលជិត 4 ឆ្នាំហើយបានធ្វើការសហការជាមួយមន្ទីរពេទ្យចំនួន 9 និងមណ្ឌលសុខភាពប្រចំាឃុំចំនួន 108 នៅក្នុងខេត្តដែលអាចផ្តល់សេវាសុខភាពយ៉ាងទូលំទូលាយ។
លោកវេជ្ជបណ្ឌិត Anuchar Klongyut ជានាយកគ្រប់គ្រងមន្ទីរពេទ្យឃោស៊ុង បានមានប្រសាសន៍កោតសរសើគម្រោងអឹមហ្វាន់ (M-FUND) ក្នុងការជួយដល់អ្នកជំងឺដែលខ្វះឱកាសក្នុងព្យាបាលជំងឺ "យើងបានសហការជាដៃគូជាមួយគម្រោងអឹមហ្វាន់(M-FUND)ជាច្រើនឆ្នាំមកហើយ ជាគម្រោងដ៏ល្អ"
លោកវេជ្ជបណ្ឌិត Anuchar Klongyut បានបន្ថែមថា " ជនទេសន្តរប្រវេសន៍ទាំងនោះភាគច្រើនមកធ្វើការនៅក្នុងប្រទេសថៃ យើងផ្តល់សេវាកម្មដូចគ្នាទៅនឹងប្រជាជនថៃដែរ អ្វីគ្រប់យ៉ាងគឺមិនខុសគ្នាទេ។ យើងផ្តល់តម្លៃដល់គម្រោង M-FUND ដូច្នេះហើយ យើងកំពុងផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រពេញលេញ" ។
មូលនិធិ Dreamlopments លោក Nyan Lin បានថ្លែងអំណរគុណចំពោះមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យដៃគូ និងមណ្ឌលសុខភាពក្នុងខេត្តស្រះកែវ ដែលបានសហការគ្នាជាមួយគម្រោងអឹមហ្វាន់(M-FUND)។ គាត់ក៏បានលើកឡើងពីបំណងរបស់គាត់ថា "យើងចង់បន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ដើម្បីផ្តល់ឲ្យជនទេសន្តរប្រវេសន៍ នូវលទ្ធភាពទទួលបានសេវាសុខភាពប្រកបដោយគុណភាព"
មណ្ឌលសុខភាពប្រចាំឃុំ នន់ម៉ាក់មុន
មណ្ឌលសុខភាពប្រចាំឃុំ អង្គសិលា
«សហគមន៍ 200 បន្ទប់» ទីកន្លែងស្នាក់អាស្រ័យរបស់ពលករកម្ពុជា នៅស្រុកអារ័ញ្ញ ខេត្តស្រះកែវ
បុគ្គលិកគម្រោងកំពុងពន្យល់ពីអត្ថប្រយោជន៍ដល់សមាជិកដែលបានចុះឈ្មោះក្នុងគម្រោងអឹមហ្វាន់(M-FUND)
ផ្សាររោងក្លឿ
ផ្សាររោងក្លឿ
Komentarai