top of page

ជាពលករចំណាកស្រុកដំបូងគេ នៅក្នុងខេត្តខេត្តស្រះកែវ ដែលបានចូលរួមជាសមាជិករបស់គម្រោងសុខភាពជនទេសន្តរប្រវេសន៍ M-FUND។

  • Writer: Annop Nipitmetawee
    Annop Nipitmetawee
  • Aug 26
  • 1 min read
ree

ចាន់ណា ពុំ វ័យ ៣០ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានអន្តោប្រវេសន៍ចូលទៅប្រទេសថៃតាំងពីអាយុតាំងពី ១៤ឆ្នាំ ជាមួយឪពុក និងម្តាយដើម្បីស្វែងរកឱកាសការងារនៅក្នុងស្រុកអារញ្ញយ៉ាប្រាថេត ខេត្តស្រះកែវ។ ក្រោយមកនាងមានគ្រួសារ ប្ដីជាជនជាតិថៃ និងបានបន្តររស់នៅក្នុងសហគមន៍ពលករទេសន្តរប្រវេសន៍។


ក្នុងអំឡុងពេលដែលនាងរស់នៅក្នុងខេត្តស្រះកែវ​ អ្នកស្រី ចាន់ណា បានជួបប្រទះបញ្ហាសុខភាព និងត្រូវចូលព្យាបាលនៅមន្ទីរពេទ្យអារញ្ញយ៉ាប្រាថេត។ ដោយគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ឬគម្រោងសុខភាពណាមួយ បានធ្វើឲ្យនាងត្រូវទទួលខុសត្រូវលើការចំណាយថ្លៃព្យាបាលទាំងស្រុង។


បន្ទាប់ពីមានបទពិសោធន៍នេះ នាងបានសាកសួរជាមួយបុគ្គលិកមន្ទីរពេទ្យអំពីមធ្យោបាយសម្រាប់ជនចំណាកស្រុកអាចទទួលបានការថែទាំសុខភាព។ នាងត្រូវបានណែនាំឲ្យទំនាក់ទំនងទៅគម្រោងសុខភាពជនទេសន្តរប្រវេសន៍ M-FUND។


អ្នកស្រី ចាន់ណា បានទាក់ទងជាមួយគម្រោងសុខភាពជនទេសន្តរប្រវេសន៍ ហើយបានសម្រេចចិត្តចូលជាសមាជិកនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៩ ជាពលករចំណាកស្រុកដំបូងគេ នៅក្នុងខេត្តខេត្តស្រះកែវ ដែលបានចូលរួមជាសមាជិករបស់គម្រោងសុខភាពជនទេសន្តរប្រវេសន៍ M-FUND។


ការចូលរួមជាសមាជិកភាពរបស់នាងបានធ្វើឲ្យមានការផ្សព្វផ្សាយ និងជះឥទ្ធិពលគម្រោងយ៉ាងខ្លាំងដែលជំរុញឱ្យពលករចំណាកស្រុកផ្សេងទៀត រួមទាំងសមាជិកគ្រួសាររបស់នាងផ្ទាល់ផងដែរ បានចុះឈ្មោះក្នុងគម្រោងនេះ។

នៅឆ្នាំ ២០២០ ពេលចូលរួមជាសមាជិកគម្រោងបានមិនយូរប៉ុន្មាន នាងមានផ្ទៃពោះកូនដំបូង ហើយទទួលបានសេវាថែទាំសុខភាពមុនសម្រាល និងសម្រាលនៅមន្ទីរពេទ្យអារញ្ញយ៉ាប្រាថេតដែលគ្របដណ្តប់ដោយគម្រោងសុខភាពជនទេសន្តរប្រវេសន៍ M-FUND ថ្លៃព្យាបាលប្រហែល ២៣,០០០ បាត។ ទទួលបានសេវាថែទាំព្យាលបាលសុខភាពប្រកបដោយសុវត្ថិភាព និងមិនមានឧបសគ្គផ្នែកហិរញ្ញវត្ថុ បានធ្វើឲ្យនាង និងគ្រួសារមានអារម្មណ៍ថាមានសុវត្ថិភាព និងមានគុណភាពជីវិតកាន់តែប្រសើរឡើង។


បច្ចុប្បន្ននេះ អ្នកស្រី ចាន់ណា កំពុងមានផ្ទៃពោះកូនទីពីរ និងសម្រាលនៅខែកុម្ភៈ ឆ្នាំ ២០២៦។ ក្នុងរយៈពេលជិត ៦ឆ្នាំមកនេះ នាងបានចូលរួមបង់វិភាគទានប្រចាំខែជាប្រចាំ ដោយជឿជាក់យ៉ាងមុតមាំថាការមានគម្រោងសុខភាព គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់ស្ថិរភាព និងគ្រួសាររបស់នាង។


នាង​បាន​បញ្ចប់​ថា "ខ្ញុំ​សង្ឃឹម​ថា គម្រោងសុខភាពជនទេសន្តរប្រវេសន៍ M-FUND នឹង​បន្ត​ឱ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ គម្រោងនេះ​ជា​​ក្តី​សង្ឃឹម​សម្រាប់​មនុស្ស​ដូច​ពួក​យើង ហើយ​ខ្ញុំ​នឹងចូលរួមរហូត​​ដរាប​ណា​គម្រោងនេះនៅតែមានបន្តរ"។

 
 
 

Comments


bottom of page