top of page

ការរួមចំណែកភាគទានប្រចាំខែជាការជួយអ្នកដទៃឱ្យទទួលបានសេវាថែទាំសុខភាពនៅពេលពួកគេឈឺ

  • Writer: Annop Nipitmetawee
    Annop Nipitmetawee
  • Aug 26
  • 1 min read
ree

អ្នកស្រី ជឿប លាប ជា​ស្ត្រី​​ជនជាតិខ្មែរ​ចំណាកស្រុក​ទៅ​ស្រុក​អារញ្ញយ៉ាប្រាថេត ខេត្ត​ស្រះកែវ ជាមួយ​បងស្រី​គាត់​តាំងពីអាយុ 13ឆ្នាំ ដើម្បី​ជួយរកប្រាក់ចំណូលចិញ្ចឹម​គ្រួសារ។ បច្ចុប្បន្ន​នាង​មាន​អាយុ​32​ឆ្នាំ​បាន​រៀប​ការប្តី​ជាមួយ​ជនជាតិ​ថៃ ហើយ​ពួក​គេ​មាន​កូន​២​នាក់​។


នាង​បាន​រំលឹក​ថាពេល​នាង​មាន​ផ្ទៃពោះ​កូន​ដំបូង នាង​មិន​បាន​ស្គាល់​ពី​គម្រោងសុខភាពជនទេសន្តរប្រវេសន៍ M-FUND នៅឡើយ​ទេ។ នាង និងប្តីត្រូវខិតខំសន្សំប្រាក់សម្រាប់ការថែទាំ និងសម្រាលកូនដោយសង្ឃឹមថានឹងសម្រាលកូនដោយសុវត្ថិភាព និងទទួលបានការថែទាំព្យាបាលសុខភាពល្អបំផុត។ ពួកគេបានប៉ាន់ប្រមាណថាការចំណាយសរុបប្រហែល 15,000បាត ដោយសារតែនាងមិនមានប័ណ្ណធានារ៉ាប់រងសុខភាពនៅពេលនោះ។


នៅចុងឆ្នាំ 2019 នាងបានស្គាល់គម្រោងសុខភាពជនទេសន្តរប្រវេសន៍ M-FUND តាមរយៈបុគ្គលិកសហគមន៍ដែលបានផ្សព្វផ្សាយគម្រោងនេះ។ ដោយមិនការស្ទាក់ស្ទើរនាង និងប្តីបានសម្រេចចិត្តចូលរួមជាមួយគម្រោងនេះនៅថ្ងៃទី 30 ខែតុលា ឆ្នាំ2019។នៅពេលនោះនាងកំពុងមានផ្ទៃពោះកូនទីពីរ ដោយសង្ឃឹមថាគម្រោងនេះនឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុ។


បន្ទាប់ពីចូលរួមជាសមាជិកភាពបានប្រហែលជា 6 ខែ នាងក៏បានសម្រាលបានកូនទីពីរការចំណាយលើការថែទាំព្យាបាលទាំងអស់ត្រូវបានគ្របដណ្តប់ដោយគម្រោងសុខភាពជនទេសន្តរប្រវេសន៍ M-FUND។ នាង និងប្តីពិតជាអរគុណ និងចាប់អារម្មណ៍ជាខ្លាំងព្រោះមានខែខ្លះស្ទើរតែគ្មានការងារធ្វើ ហើយចំណូលបានត្រឹមតែ ៣០០បាតក្នុងមួយថ្ងៃសម្រាប់ផ្គត់ផ្គង់គ្រួសារទាំងមូល។


លើសពីទទួលបានការថែទាំព្យាបាលសុខភាពខ្លួនឯង នាងក៏បានលើកទឹកចិត្តបងស្រីឱ្យចុះឈ្មោះចូលរួមជាសមាជិកនិងពលករចំណាកស្រុកជាច្រើននៅក្នុងសហគមន៍របស់នាងក៏បានចូលរួមជាសមាជិកជាមួយគម្រោងសុខភាពជនទេសន្តរប្រវេសន៍ M-FUND ផងដែរ។


នាង​បាន​បញ្ចប់​​ថា"​បើ​ទោះជា​ខ្ញុំ​មិនបានទៅ​ប្រើសេវា​ការថែទាំព្យាបាលនៅមន្ទីរពេទ្យ​នៅពេល​អនាគត​ក៏​ដោយ ខ្ញុំ​នឹង​ព្យាយាម​រក្សា​សមាជិកភាព​។ ​​ការរួមចំណែក​ភាគទានប្រចាំខែជាការជួយ​អ្នក​ដទៃ​ឱ្យ​ទទួលបាន​សេវា​ថែទាំ​សុខភាព​នៅពេល​ពួកគេ​ឈឺ វាជា​មធ្យោបាយ​ជួយ​ដល់​មនុស្សជាតិ​គ្រប់ៗគ្នា។



 
 
 

Comments


bottom of page